Mein Arbeitsplatz Foto: © colourbox.de

សហការិនី និងសហការី

នៅពេលដំបូង ដែលអ្នកចូលធ្វើការនៅកន្លែងថ្មីនោះ អ្នកចាប់ផ្តើមស្គាល់សហការី សហការិនី និងការងាររបស់អ្នក។ ភាគច្រើនគឺ បន្ទាប់ពីស្គាល់គ្នាបានប៉ុន្មានថ្ងៃមក អ្នកអាចប្រើពាក្យ “ឯង” (du) ដើម្បីហៅសហការី ឬសហការិនីអ្នកបាន។ ប៉ុន្តែចំពោះចៅហ្វាយនាយវិញគឺ វាខុសពីនេះ។ វាស្ទើរតែជាទូទៅទៅហើយ ដែលគេតែងតែប្រើពាក្យ “លោក” ឬ “អ្នកស្រី” (Sie) ដើម្បីហៅចៅហ្វាយនាយគេ។ ក៏ប៉ុន្តែការប្រើពាក្យហៅគ្នានេះក៏វា ខុសៗគ្នាដែរពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត។

ការការពារនិយោជិត

នៅប្រទេសអាល្លឺម៉ង់មានច្បាប់ការពារនិយោជិត។ នេះគឺមានន័យថា ក្រុមហ៊ុនត្រូវគោរពបញ្ញត្តិ ដែលបានកំណត់ទុក ស្តីពីសុវត្ថិភាព និងសុខភាពរបស់និយោជិត។ ជាឧទាហរណ៍គឺ មានការកំណត់អំពីសម្លៀកបំពាក់ការងារ ពេលសម្រាកដែលត្រូវមានតាមលំដាប់ជានិច្ច និងពេលម៉ោងធ្វើការ។ នៅតាមក្រុមហ៊ុនធំៗមានតំណាងនិយោជិត​ គឺមាន ទីប្រឹក្សាសហគ្រាស (Betriebsrat)។ បើអ្នកមានបញ្ហាអ្វី អ្នកអាចនិយាយជាមួយនឹងទីប្រឹក្សាសហគ្រាសបាន។ ទីប្រឹក្សាសហគ្រាសនឹងទៅនិយាយជាមួយចៅហ្វាយនាយអ្នក។ 

ពេលម៉ោងធ្វើការ និងពេលឈប់សម្រាក

ពេលម៉ោងធ្វើការវាស្របទៅតាមមុខរបររបស់អ្នក។ ជាឧទាហរណ៍ បើអ្នកធ្វើការជាគិលានុបដ្ឋាកយិកានៅក្នុងមន្ទីរពេទ្យគឺ អ្នកត្រូវធ្វើការតាមវេន។ ជួនអ្នកត្រូវធ្វើការពេលព្រឹក ជួនពេលល្ងាច ជួនពេលយប់។ នៅតាមការិយាល័យគេច្រើនមានពេលម៉ោងធ្វើការទៀងទាត់។ អ្នកចាប់ធ្វើការនៅពេលព្រឹក ហើយថ្ងៃធ្វើការរបស់អ្នកចប់ បន្ទាប់ពីអ្នកធ្វើការបាន៨ ឬ៩ម៉ោងមក។ នៅតាមការិយាល័យក៏ឧស្សាហ៍មានពេលម៉ោងធ្វើការរំកិលដែរគឺ មានន័យថា អ្នកមានពេលម៉ោងធ្វើការដែលអាចផ្លាស់ប្តូរបាន។ ឧទាហរណ៍ អ្នកអាចចាប់ផ្តើមធ្វើការពេលព្រឹកម៉ោង៨ ឬ៩ ហើយអាចឈប់ធ្វើការពេលល្ងាចមុនបន្តិច ឬក្រោយបន្តិចបាន។ នៅកន្លែងធ្វើការណាក៏ដោយក៏អ្នកមានពេលសម្រាកយ៉ាងហោចណាស់ក៏មួយដងដែរគឺ ភាគច្រើនគឺម៉ោងសម្រាកពេលថ្ងៃត្រង់ ៣០ឬក៏៦០ នាទី។ តាមធម្មតាគេធ្វើការ ៣៨ ទៅ ៤០ ម៉ោងក្នុងមួយអាទិត្យ។ 

និយោជិតគ្រប់រូបមានថ្ងៃឈប់សម្រាកមួយចំនួនក្នុងមួយឆ្នាំ។ អ្នកត្រូវចុះថ្ងៃអ្នកចង់ធ្វើការឈប់សម្រាកនោះ ហើយចៅហ្វាយនាយអ្នកក៏ត្រូវយល់ព្រមពីរឿងនេះដែរ។ ភាគច្រើនគឺអ្នកអាចកំណត់យកថៃ្ងឈប់សម្រាកបានតាមបំណងអ្នក។ ក៏ប៉ុន្តែជួនកាលអ្នកពុំអាចកំណត់យកថ្ងៃឈប់សម្រាកបានទេ ពីព្រោះការងារ​នៅក្រុមហ៊ុនវាមានច្រើនពេក។ មានពេលខ្លះអ្នកត្រូវតែឈប់សម្រាក ពីព្រោះអ្នកធ្វើការនៅក្នុងក្រុមហ៊ុនទាំងមូលគេនាំគ្នាឈប់សម្រាក។ នៅពេលឈប់សម្រាកអ្នកបានបៀវត្សរ៍/ ប្រាក់ឈ្នួលរបស់អ្នកជាបន្តទៅទៀត។ បើអ្នកឈឺ អ្នកត្រូវប្រាប់អោយនិយោជកអ្នកដឹងភ្លាម ហើយត្រូវទៅពេទ្យ។ ពេទ្យសរសេរវិញ្ញាបនប័ត្រពេទ្យមួយសម្រាប់អោយទៅនិយោជក។ អ្នកត្រូវអោយវិញ្ញាបនប័ត្រពេទ្យនោះជាប្រញាប់ទៅក្រុមហ៊ុនអ្នក។ ភាគច្រើនគឺទាល់តែអ្នកឈឺបានបីថ្ងៃហើយ ទើបនិយោជកត្រូវការវិញ្ញាបនប័ត្រពេទ្យ ពីអ្នក (សូមអានអត្ថបទ “សុខភាព” )។

សម្លៀកបំពាក់ការងារ 

នៅក្នុងមុខរបរខ្លះអ្នកត្រូវស្លៀកសម្លៀកបំពាក់ការងារ ឧទាហរណ៍ដូចជានៅការដ្ឋានសំណង់ជាដើម ដើម្បីបង្ការកុំអោយមានរបួស។ ជួនកាលអ្នកត្រូវស្លៀកពាក់ឯកសណ្ឋានដែរ ដូចជាអ្នកធ្វើការនៅព្រលានយន្តហោះជាដើម។ ឬមួយក៏អ្នកត្រូវពាក់អាវយឺតមាននិមិត្តសញ្ញាក្រុមហ៊ុនអ្នក។ តាមរយៈនេះអតិថិជនអាចដឹងថា អ្នកជាសហការីរបស់ក្រុមហ៊ុន។

ការបញ្ចប់កិច្ចសន្យា

បើអ្នកមិនអាចធ្វើការអោយក្រុមហ៊ុនអ្នកបានទៀតទេ ឬក៏មិនចង់ធ្វើការនៅទីនោះទៀតទេ អ្នកត្រូវបញ្ចប់កិច្ចសន្យាការងារ។ គេត្រូវធ្វើការបញ្ចប់កិច្ចសន្យាជាលាយលក្ខអក្សរ។ ហើយវាមានថិរវេលាបញ្ចប់កិច្ចសន្យា។ តាមធម្មតាថិរវេលាបញ្ចប់កិច្ចសន្យាមានរយៈពេល​ ៣ខែ។
 

សំណួរគេចោទសួរជាញឹកញាប់

ខ្ញុំត្រូវយកកូនទៅមត្តេយ្យសាលា។ តើខ្ញុំអាចមកធ្វើការក្រោយពេលនោះបន្តិចបានទេ?

តើនៅពេលណា ទើបខ្ញុំមានពេលសម្រាក?

ខ្ញុំមិនសូវចេះភាសាអាល្លឺម៉ង់ទេ។ តើខ្ញុំអាចនិយាយភាសាអង់គ្លេសនៅកន្លែងធ្វើការបានទេ?

ខ្ញុំមានកូន ហើយមិនអាចធ្វើការ ៤០ ម៉ោងក្នុងមួយអាទិត្យបានទេ។ តើខ្ញុំត្រូវធ្វើដូចម្តេច?

តើខ្ញុំបានបៀវត្សរ៍ ឬក៏ប្រាក់ឈ្នួលរបស់ខ្ញុំនៅពេលណា?

Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.

Contact form

តំណភ្ជាប់លើប្រធានបទ

Grundrechte und öffentliches Leben Foto: © colourbox.de រស់នៅក្នុងប្រទេសអាល្លឺម៉ង់និងអឺរ៉ុប។

សិទ្ធិមូលដ្ឋាន និងជីវិតសាធារណៈ

Integrationskurs Foto: © colourbox.de ជំហានទីមួយនៅប្រទេសអាល្លឺម៉ង់

វគ្គសិក្សាសមាហរ័ណកម្ម