Freizeit Foto: © colourbox.de
For migrants with a visa

តើអ្នកអាចធ្វើអ្វីបានខ្លះនៅពេលទំនេរ? នៅតាមទីក្រុងគេមានលទ្ធភាពច្រើន :

វប្បធម៌

អ្នកចូលចិត្តរឿងវប្បធម៌ឬ? នៅក្នុងក្រុងភាគច្រើនតែងតែមានសារមន្ទីរ រោងកុន រោងល្ខោន និងការប្រគំតន្រ្តីផ្សេងៗ។ រោងកុនកាន់តែច្រើនចូលចិត្តបង្ហាញខ្សែភាពយន្តនិយាយភាសាដើមដោយមានដាក់សេចក្តីបកប្រែនៅខាងក្រោម។ នៅបណ្ណាល័យនានា ឬក៏​បណ្ណាល័យក្រុងអ្នកអាចអានសៀវភៅ ស្តាប់ភ្លេង និងមើលកុនបាន ដោយឥតគិតថ្លៃ ឬក៏ដោយបង់តែថ្លៃបន្តិចបន្តួច។ អ្នកអាចខ្ចីសៀវភៅ ខ្សែភាពយន្ត និង CD បានគឺ អ្នកយករបស់ទាំងនោះទៅផ្ទះបាន ហើយយកទៅសងគេវិញនៅពេលក្រោយ។ 

មហាវិទ្យាល័យប្រជាជន សមាគម និងក្លឹប

មហាវិទ្យាល័យប្រជាជន (Volkshochschule) មាននៅតាមកន្លែងជាច្រើន។ នៅទីនោះមានវ​គ្គសិក្សាផ្សេងៗសម្រាប់មនុស្សពេញវ័យ ដូចជា វគ្គហាត់របាំ ឬក៏វគ្គសិក្សាភាសា។ តាមរយៈការតភ្ជាប់ដូចតទៅនេះ អ្នកអាចរកឃើញមហាវិទ្យាល័យប្រជាជននៅតំបន់អ្នករស់នៅ : www.vhs.de ។
www.vhs.de

អ្នកចូលចិត្តលេងកីឡាឬ? នៅតាមមហាវិទ្យាល័យប្រជាជនក៏វគ្គសិក្សាផ្សេងៗដែរ។ ក៏ប៉ុន្តែអ្នកក៏អាចទៅ ហែលទឹក ឬក៏ទៅចូលរួមក្នុងសមាគមកីឡាណាមួយបានដែរ។ 

អ្នកក៏អាចចូលជាសមាជិកក្នុងសមាគម និងក្លឹបបានដែរ។ សមាគមមានមនុស្ស ដែលមានបំណង និងទិសដៅដូចគ្នានៅក្នុងនោះ។ ជាឧទាហរណ៍វាមានសមាគមភ្លេង សមាគមកីឡា ក្លឹបធ្វើម្ហូប ឬក៏ក្លឹបកុំព្យូទ័រ។ វាមានសមាគមសម្រាប់មនុស្សពេញវ័យ និងសម្រាប់យុវជន។ គេក៏ឧស្សាហ៍ឃើញមានកម្មវិធីឥតគិតថ្លៃសម្រាប់ឪពុកម្តាយ និងកូនដែរ។ នៅកន្លែងខ្លះមានក្រុមលេងរបស់ក្មេងៗ។

សួន និងទីធម្មជាតិ

អ្នកចូលចិត្តដើរខាងក្រៅឬ? នៅគ្រប់ទីក្រុងសុទ្ធតែមានសួន។ គេមានកន្លែងលេងសម្រាប់ក្មេងៗ។ កន្លែងទាំងនោះភាគច្រើនគឺគេមិនគិតថ្លៃចូលទៅលេងទេ។ នៅសួនបូតានិចគេអាចទៅមើលរុក្ខជាតិពិសេសៗជា ច្រើន។ គេអាចទៅមើលសត្វមកពីទីនានាលើពិភពលោកបាននៅសួនសត្វ។ តាមធម្មតាសួនបូតានិច និងសួនសត្វគេយកថ្លៃចូលបន្តិច។ ក្រៅពីនេះនៅតាមតំបន់ជាច្រើនមានបឹងបួ ព្រៃ ឬភ្នំ។ ឬក៏អ្នករស់នៅជិតតំបន់សមុទ្រ។ នៅទីនោះគេអាចធ្វើសកម្មភាពនៅទីធម្មជាតិបានច្រើន។

នៅផ្ទះឯង

ពេលនៅផ្ទះឯងមនុស្សជាច្រើនចូលចិត្តមើលទូរទស្សន៍ ឬស្តាប់វិទ្យុ។ គ្រប់ផ្ទះនៅប្រទេសអាល្លឺម៉ង់ត្រូវចុះឈ្មោះប្រាប់គេថា មានវិទ្យុ ទូរទស្សន៍ ឬក៏កុំព្យូទ័រ ហើយត្រូវបង់កម្រៃប្រចាំខែសម្រាប់ការប្រើប្រាស់នេះ។ បច្ចុប្បន្ននេះគេត្រូវបង់ ១៧,៩៨ អឺរ៉ូ ក្នុងមួយខែ។ បើគេមានប្រាក់តិចពេក គេពុំចាំបាច់បង់ទេ។ 

នៅក្នុងករណី ដែលផ្ទះអ្នកមានទីធ្លា ឬក៏យ៉រមួយ ក៏អ្នកមិនអាចធ្វើអ្វីៗបានតាមចិត្តនោះឡើយ។ ឧទាហរណ៍ដូចជា នៅតាមផ្ទះខ្លះគេហាមមិនអោយអាំងសាច់នៅយ៉រ។ ពត៌មានស្តីពីរឿងទាំងអស់នេះមានចុះនៅក្នុងបទបញ្ជាក្នុងផ្ទះ។ 

នៅតាមគេហទំព័ររបស់ក្រុងអ្នក ឬរបស់កន្លែងអ្នករស់នៅមានពត៌មានអំពីលទ្ធភាពធ្វើសកម្មភាពនាពេលទំនេរផ្សេងៗ។

For asylum seekers

Sports

You can do sports almost anywhere in Germany. There are many sports clubs and also gyms. Even small villages have clubs that offer a large variety of sports. Popular sports, for example, are football, volleyball, dancing and many more. Against a membership fee, you are allowed to train at the club.

Football is particularly popular in Germany. However, you can also play football without joining a club. People just meet outside on a lawn or in park to play football. The Federal Office for Migration and Refugees (BAMF) provides more information on sports and clubs at the following websites:

Other Leisure Activities

Many public institutions offer special leisure programmes for adolescents and adults. Do you enjoy reading? If you do, you can visit a public library. Many libraries offer special programmes for refugees. More information on many other leisure activities can be obtained from migration advice centres, sports clubs and charitable organisations in your neighbourhood.

សំណួរគេចោទសួរជាញឹកញាប់

ខ្ញុំទើបនឹងមកដល់ប្រទេសអាល្លឺម៉ង់។ តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីនឹងបានស្គាល់គេឯងនៅកន្លែងខ្ញុំរស់នៅនេះ?

តើខ្ញុំអាចនឹងទៅទាក់ទងជាមួយនឹងអ្នកមកពីប្រទេសខ្ញុំនៅឯណាបាន?

តើនៅក្រុងខ្ញុំនេះ នៅឯណាមានអាងហែលទឹក?

ខ្ញុំចង់ទៅមើលការប្រគំតន្រ្តី។ តើនៅក្នុងពេលប៉ុន្មានថ្ងៃទៀតនេះមានគេធ្វើការប្រគំតន្រ្តីនៅឯណានៅក្នុងក្រុងខ្ញុំរស់នៅនេះ?

នៅក្រុងខ្ញុំមានកាសែតអ្វីខ្លះ?

ខ្ញុំមិនសូវចេះប្រើប្រាស់អ៊ីនធើណេត និងកុំព្យូទ័រទេ។ តើនរណាអាចជួយខ្ញុំបាន?