Telefonieren Foto: © colourbox.de
សម្រាប់ជនអន្តោប្រវេសន៍មានទិដ្ឋាការ

អ្នកដែលប្រើស៊ីមកាតមកពីប្រទេសខ្លួននៅប្រទេសអាល្លឺម៉ង់ច្រើនតែជួបនឹងបញ្ហា ពីព្រោះស៊ីមកាតជាច្រើនប្រើមិនកើតនៅប្រទេសអាល្លឺម៉ង់ ហើយម៉្យាងទៀតការទូរស័ព្ទដោយប្រើស៊ីមកាតបរទេសវាថ្លៃណាស់។

គេមានលទ្ធភាពច្រើន ដើម្បីទូរស័ព្ទដោយប្រើទូរស័ព្ទដៃ។ នៅទីនេះមានបញ្ជីជូនពត៌មានអំពីអ្នកផ្តល់សេវាទូរស័ព្ទ :

Handytarife.de: Overview of mobile communication providers

កិច្ចសន្យាទូរស័ព្ទចល័ត

លទ្ធភាពមួយគឺការចុះកិច្ចសន្យាទូរស័ព្ទចល័ត។ ដើម្បីធ្វើដូច្នេះបាន គេត្រូវមានគណនេយ្យធនាគារ និងមានអត្តសញ្ញាណប័ណ្ណ។ អ្នកផ្តល់សេវាពិនិត្យ មើលថា តើអតិថិជននោះអាចបង់ថ្លៃសេវាបានឬទេ។ សូមប្រយ័ត្ន : អ្នកមិនត្រូវចុះហត្ថលេខាលើកិច្ចសន្យាណាមួយ ដែលអ្នកមិនយល់នោះទេ អ្នកត្រូវរកគេជួយបកប្រែសិន។ កិច្ចសន្យាទូរស័ព្ទច្រើនមានថិរវេលាពីមួយឆ្នាំទៅពីរឆ្នាំ។ ភាគច្រើនគឺគេមិនអាចបញ្ចប់កិច្ចសន្យាមុនពេលកំណត់បានឡើយ។ គេច្រើនតែបង់ថ្លៃប្រើសេវានៅចុងខែនៅក្នុងកំឡុងពេល ដែលកិច្ចសន្យាមានសុពលភាព។ សូមប្រយ័ត្ន! តើអ្នកចង់ប្តូរកិច្ចសន្យាបន្ទាប់ពីពេល ដែលផុតថិរវេលាកិច្ចសន្យានោះទៅឬ? នៅក្នុងករណីនេះអ្នកត្រូវបញ្ចប់កិច្ចសន្យា ដែលមានសុពលភាពនោះ អោយបានទាន់ពេល វេលា។ ភាគច្រើនគឺ គេត្រូវធ្វើការបញ្ចប់កិច្ចសន្យានេះបីខែមុនពេលចប់ថិរវេលាកិច្ចសន្យា។ បើពុំដូច្នោះទេ កិច្ចសន្យានេះអាចត្រូវពន្យាឡើងវិញសម្រាប់រយៈពេលមួយឆ្នាំ ឬក៏ពីរឆ្នាំទៀត។

ស៊ីមកាតបង់ប្រាក់ជាមុន

លទ្ធភាពមួយទៀតគឺ ប្រើស៊ីមកាតបង់ប្រាក់ជាមុន។ ស៊ីម កាតនេះគេអាចទិញបានថោកៗនៅតាមស៊ូពើម៉ាគីត នៅហាងសាំង ឬតូបលក់របស់បន្តិចបន្តួច ។ នៅក្នុងករណីនេះគេក៏ត្រូវចុះកិច្ចសន្យាដែរ។ នៅពេលធ្វើអោយស៊ីមកាតសកម្មឡើង គេគ្រាន់តែត្រូវដាក់អាស័យដ្ឋានរបស់គេតែប៉ុណ្ណោះ។ តើអ្នកបានទិញស៊ីមកាតបង់ប្រាក់ជាមុននៅក្នុងហាងរបស់អ្នកផ្តល់សេវាទូរស័ព្ទចល័តតែម្តងឬ? នៅក្នុងករណីនេះអ្នកអាចធ្វើអោយស៊ីមកាតសកម្មឡើងនៅក្នុងហាងនោះតែម្តង។ គេនឹងជួយអ្នកនៅពេលនោះ។ តើអ្នកបានទិញស៊ីមកាតនៅក្នុងស៊ូពើម៉ាគីតឬ? នៅក្នុងករណីនេះអ្នកត្រូវប្រើទូរស័ព្ទ ដើម្បីធ្វើអោយស៊ីមកាតនោះសកម្មឡើង។

នៅពេលដែលស៊ីមកាតបង់ប្រាក់ជាមុននោះសកម្មឡើងហើយ គេត្រូវបញ្ចូលទឹកប្រាក់ទៅក្នុងកាតនោះ។ ទឹកប្រាក់នោះត្រូវគេកាត់នៅពេលទូរស័ព្ទ ពេលផ្ញើ SMS និងពេលប្រើប្រាស់អ៊ីនធើណេត។ ដើម្បីបញ្ចូលទឹកប្រាក់ជាថ្មី អ្នកត្រូវទិញកាតបញ្ចូលទឹកប្រាក់។ គេអាចទិញកាតបញ្ចូលទឹកប្រាក់បាននៅតាមហាងដដែល ដែលលក់ស៊ីមកាត ដូចជានៅតាមស៊ូពើម៉ាគីត ហាងសាំង ឬក៏តូបលក់របស់បន្តិចបន្តួច។ នៅលើកាតបញ្ចូលទឹកប្រាក់នោះមានលេខមួយជួរយ៉ាងវែង។ គេត្រូវចុចលេខនេះបញ្ចូលទៅក្នុងទូរស័ព្ទដៃ ដើម្បីបញ្ចូលទឹកប្រាក់នោះ។

តើអ្នកចង់ទូរស័ព្ទពីអាល្លឺម៉ង់ចេញទៅបរទេសឬ? នៅក្នុងករណីនេះអ្នកច្រើនតែត្រូវបង់កម្រៃភ្ជាប់ទូរស័ព្ទ ចំនួន​ ១៥ សេន ទោះបីជាអ្នកទូរស័ព្ទរយៈពេលខ្លីក៏ដោយ។ តម្លៃទូរស័ព្ទខ្ពស់បំផុតគឺ ទូរស័ព្ទទៅប្រទេសស៊ីរី ទៅអេរីទ្រា ឬក៏ទៅក្រុមប្រទេសបាល់កង់។ នៅខាងក្រោមនេះមានតារាងថ្លៃទូរស័ព្ទរបស់អ្នកផ្តល់សេវាទូរស័ព្ទនានា : 

Billiger telefonieren.de: International call rates

ជួនកាលគេក៏អាចទិញសេវាតាមតម្លៃណាមួយជាបន្ថែមបានដែរ ដើម្បីអោយគេអាចទូរស័ព្ទទៅក្រៅប្រទេសបានក្នុងរយៈពេលកំណត់ជានាទីណាមួយដោយពុំគិតថ្លៃ។

ទិន្នន័យចល័ត

គេក៏អាចប្រើប្រាស់ Smartphone ដើម្បីប្រើប្រាស់ អ៊ីនធើណេតបានដែរ បើគេមានស៊ីមកាតបង់ប្រាក់ជាមុន។ ប៉ុន្តែទឹកប្រាក់បញ្ចូលទៅនោះវាអាចឆាប់អស់។ ដូច្នេះវាធូរថ្លៃជាង បើគេទិញបរិមាណទិន្នន័យតាមតម្លៃណាមួយ។ ឧទាហរណ៍ គេអាចបង់ប្រាក់មួយចំនួនសម្រាប់ប្រើប្រាស់អ៊ីនធើណេតចល័តតាមចំនួនថ្ងៃកំណត់ ឬក៏ទិញសេវាតាមបរិមាណទិន្នន័យគេត្រូវប្រើប្រាស់ណាមួយ។

វ៉ាយហ្វាយ

បើគេចង់ប្រើប្រាស់អ៊ីនធើណេតដោយពុំអស់ប្រាក់ គេត្រូវប្រើវ៉ាយហ្វាយ។ នៅតាមហាងកាហ្វេ នៅតាម បណ្ណាល័យ ឬក៏នៅតាមអគារសាធារណៈដ៏ទៃទៀតគេច្រើនមានវ៉ាយហ្វាយប្រើប្រាស់បានដោយពុំគិតថ្លៃ។ តើអ្នកចង់រកបណ្តាញវ៉ាយហ្វាយឥតគិតថ្លៃនៅជិតកន្លែងអ្នកឬ? គេហទំព័រ„Hotsplots“ អាចជួយអ្នកបាននៅក្នុងការរកមើលលទ្ធភាពប្រើប្រាស់អ៊ីនធើណេតសាធារណៈនៅជិតកន្លែងអ្នក។

Public WLAN networks in Germany
សម្រាប់អ្នកសុំសិទ្ធិជ្រកកោន

អ្នកដែលប្រើស៊ីមកាតមកពីប្រទេសខ្លួននៅប្រទេសអាល្លឺម៉ង់ច្រើនតែជួបនឹងបញ្ហា ពីព្រោះស៊ីមកាតជាច្រើនប្រើមិនកើតនៅប្រទេសអាល្លឺម៉ង់ ហើយម៉្យាងទៀតការទូរស័ព្ទដោយប្រើស៊ីមកាតបរទេសវាថ្លៃណាស់។

គេមានលទ្ធភាពច្រើន ដើម្បីទូរស័ព្ទដោយប្រើទូរស័ព្ទដៃ។ នៅទីនេះមានបញ្ជីរាយពត៌មានអំពីអ្នកផ្តល់សេវាទូរស័ព្ទ :

Stiftung Warentest: Information on providers

កិច្ចសន្យាទូរស័ព្ទចល័ត

លទ្ធភាពមួយគឺការចុះកិច្ចសន្យាទូរស័ព្ទចល័ត។ ដើម្បីធ្វើដូច្នេះបាន គេត្រូវមានគណនេយ្យធនាគារ និងមានអត្តសញ្ញាណប័ណ្ណ។ អ្នកផ្តល់សេវាពិនិត្យមើលថា តើអតិថិជននោះអាចបង់ថ្លៃសេវាបានឬទេ។ សម្រាប់ ជនភៀសខ្លួនរឿងនេះច្រើនតែលំបាកខ្លាំង។ សូមប្រយ័ត្ន : អ្នកមិនត្រូវចុះហត្ថលេខាលើកិច្ចសន្យាណាមួយ ដែលអ្នកមិនយល់នោះទេ អ្នកត្រូវរកគេជួយបកប្រែសិន។

ស៊ីមកាតបង់ប្រាក់ជាមុន

លទ្ធភាពងាយស្រួលមួយសម្រាប់ជនភៀសខ្លួនគឺ ប្រើស៊ីមកាតបង់ប្រាក់ជាមុន។ ស៊ីមកាតនេះគេអាចទិញបានថោកៗនៅតាមស៊ូពើម៉ាគីត នៅហាងសាំង ឬតូបលក់របស់បន្តិចបន្តួច ។ នៅក្នុងករណីនេះគេក៏ត្រូវចុះកិច្ចសន្យាដែរ។ នៅពេលធ្វើអោយស៊ីមកាតសកម្មឡើង គេគ្រាន់តែត្រូវដាក់អាស័យដ្ឋានរបស់គេតែប៉ុណ្ណោះ។ តើអ្នកមិនទាន់បានទៅចុះបញ្ជិកានៅប្រទេសអាល្លឺម៉ង់នៅឡើយទេឬ? បើមិនទាន់បានធ្វើទេ អ្នកអាចដាក់ អាស័យដ្ឋានរបស់ស្ថាប័នទទួលដំបូង (Erstaufnahmeeinrichtung) ដែលអ្នករស់នៅនោះ បាន នៅក្នុងរយៈពេលបីខែដំបូង។ បើអ្នកប្តូរកន្លែងស្នាក់នៅ អ្នកត្រូវប្រាប់ពត៌មានអំពីអាស័យដ្ឋានថ្មីរបស់អ្នកទៅអ្នកផ្តល់សេវាទូរស័ព្ទ។ បើអ្នកមិនប្រាប់អាស័យដ្ឋានថ្មីទៅគេទេ អ្នកនឹងទទួល SMS មួយ។ បន្ទាប់ពីនោះមកអ្នកមានពេល ១៤ ថ្ងៃ ដើម្បីប្រាប់គេពីអាស័យដ្ឋានថ្មីរបស់អ្នក បើអ្នកពុំធ្វើតាមនេះទេ គេអាចបិទស៊ីមកាតអ្នក។ តើអ្នកនៅតែបន្តស្នាក់នៅ ៗក្នុងស្ថាប័នទទួលដំបូងដដែលបន្ទាប់ពីបីខែមកឬ? នៅក្នុងករណីនេះគេនឹងបន្តរយៈពេលកំណត់អោយ។

តើអ្នកបានទិញស៊ីមកាតបង់ប្រាក់ជាមុននៅក្នុងហាងរបស់អ្នកផ្តល់សេវាទូរស័ព្ទចល័តតែម្តងឬ? នៅក្នុងករណីនេះអ្នកអាចធ្វើអោយស៊ីមកាតសកម្មឡើងនៅក្នុងហាងនោះតែម្តង។ គេនឹងជួយអ្នកនៅពេលនោះ។ តើអ្នកបានទិញស៊ីមកាតនៅក្នុងស៊ូពើម៉ាគីតឬ? នៅក្នុងករណីនេះអ្នកត្រូវប្រើទូរស័ព្ទ ដើម្បីធ្វើអោយស៊ីមកាតនោះសកម្មឡើង ។ 

នៅពេលដែលស៊ីមកាតបង់ប្រាក់ជាមុននោះសកម្មឡើងហើយ គេត្រូវបញ្ចូលទឹកប្រាក់ទៅក្នុងកាតនោះ។ ទឹកប្រាក់នោះត្រូវគេកាត់នៅពេលទូរស័ព្ទ ពេលផ្ញើ SMS និងពេលប្រើប្រាស់អ៊ីនធើណេត។ ដើម្បីបញ្ចូលទឹកប្រាក់ជាថ្មី អ្នកត្រូវទិញកាតបញ្ចូលទឹកប្រាក់។ គេអាចទិញកាតបញ្ចូលទឹកប្រាក់បាននៅហាងដដែល ដែលលក់ស៊ីមកាតនោះ។ នៅលើកាតបញ្ចូលទឹកប្រាក់នោះមានលេខមួយជួរយ៉ាងវែង។ គេត្រូវចុចលេខនេះបញ្ចូលទៅក្នុងទូរស័ព្ទដៃ ដើម្បីបញ្ចូលទឹកប្រាក់នោះ។

តើអ្នកចង់ទូរស័ព្ទពីអាល្លឺម៉ង់ចេញទៅបរទេសឬ? នៅក្នុងករណីនេះអ្នកច្រើនតែត្រូវបង់កម្រៃភ្ជាប់ទូរស័ព្ទ ចំនួន​ ១៥ សេន ទោះបីជាអ្នកទូរស័ព្ទរយៈពេលខ្លីក៏ដោយ។ តម្លៃទូរស័ព្ទខ្ពស់បំផុតគឺ ទូរស័ព្ទទៅប្រទេសស៊ីរី ទៅអេរីទ្រា ឬក៏ទៅក្រុមប្រទេសបាល់កង់។ តារាងថ្លៃទូរស័ព្ទទៅប្រទេសផ្សេងៗ ដែលពុំសូវថ្លៃ មាននៅក្នុង គេហទំព័រ ដែលមានចុះនៅក្នុងក្រដាសជូនពត៌មាន “ថ្លៃទូរស័ព្ទដែលពុំសូវថ្លៃសម្រាប់ជនភៀសខ្លួន” (Günstige Handytarife für Flüchtlinge)។ 

Stiftung Warentest: Mobile phone tariffs for refugees

ជួនកាលគេក៏អាចទិញសេវាតាមតម្លៃណាមួយជាបន្ថែមបានដែរ ដើម្បីអោយគេអាចទូរស័ព្ទទៅក្រៅប្រទេសបានក្នុងរយៈពេលកំណត់ជានាទីណាមួយដោយពុំគិតថ្លៃ។

ទិន្នន័យចល័ត

គេក៏អាចប្រើប្រាស់ Smartphone ដើម្បីប្រើប្រាស់អ៊ីនធើណេតបានដែរ បើគេមានស៊ីមកាតបង់ប្រាក់ជាមុន។ ប៉ុន្តែទឹកប្រាក់បញ្ចូលទៅនោះវាអាចឆាប់អស់។ ដូច្នេះវាធូរថ្លៃជាង បើគេទិញបរិមាណទិន្នន័យតាមតម្លៃណា មួយ។ ឧទាហរណ៍ គេអាចបង់ប្រាក់មួយចំនួនសម្រាប់ប្រើប្រាស់អ៊ីនធើណេតចល័តតាមចំនួនថ្ងៃកំណត់ ឬក៏ទិញសេវាតាមបរិមាណទិន្នន័យគេត្រូវប្រើប្រាស់ណាមួយ។

វ៉ាយហ្វាយ

បើគេចង់ប្រើប្រាស់អ៊ីនធើណេតដោយពុំអស់ប្រាក់ គេត្រូវប្រើវ៉ាយហ្វាយ។ នៅតាមហាងកាហ្វេ នៅតាម បណ្ណាល័យ ឬក៏នៅតាមអគារសាធារណៈដ៏ទៃទៀតគេច្រើនមានវ៉ាយហ្វាយប្រើប្រាស់បានដោយពុំគិតថ្លៃ។ តើអ្នកចង់រកបណ្តាញវ៉ាយហ្វាយឥតគិតថ្លៃនៅជិតកន្លែងអ្នកឬ? គេហទំព័រ„Freie Hotspots“ អាចជួយអ្នកបាននៅក្នុងការរកមើលលទ្ធភាពប្រើប្រាស់អ៊ីនធើណេតសាធារណៈនៅជិតកន្លែងអ្នក។ 

Public WLAN networks in Germany


នៅតាមកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនក៏មានបណ្តាញវ៉ាយហ្វាយ ដែលគេអាចប្រើបានដោយពុំគិតថ្លៃមួយចំនួនដែរ។

ARD: Getting internet access