Kursteilnehmende machen eine Wortübung auf dem Tisch. Zu sehen sind Wortkarten und Lehrbücher. © Goethe-Institut

ការចូលរួម

អ្នកទើបនឹងមកដល់ប្រទេសអាល្លឺម៉ង់ ហើយអ្នកចង់រៀនភាសា។ ក្នុងករណីនេះ អ្នកអាចទៅចូលរៀនក្នុងវគ្គសិក្សាសមាហរ័ណកម្ម (Integrationskurs) បាន។ បើអ្នកពុំមែនជាជនជាតិអាល្លឺម៉ង់ទេ ហើយអ្នកចេះភាសាអាល្លឺម៉ង់តែបន្តិចបន្តួចនោះ អ្នកមានកាតព្វកិច្ចត្រូវចូលរួម។ នេះគឺមានន័យថា អ្នកត្រូវតែចូលរៀនក្នុងវគ្គសិក្សាសមាហរ័ណកម្ម។ 

មន្ទីរជនបរទេសផ្តល់អោយអ្នកនូវលិខិតអនុញ្ញាតអោយចូលរៀនវគ្គសិក្សា និងបញ្ជីរាយនាមអ្នកទទួលបន្ទុកវគ្គសិក្សា គឺសាលាភាសានានា។ បន្ទាប់ពីនោះមកអ្នកអាចរកមើល និងទៅចុះឈ្មោះចូលរៀននៅសាលាភាសាណាមួយនៅជិតកន្លែងអ្នករស់នៅបាន។ 

អាស័យដ្ឋានរបស់អ្នកទទួលខុសត្រូវវគ្គសិក្សាសមាហរ័ណកម្មទាំងអស់ ក៏មាននៅត្រង់កន្លែងដាក់ថា អាស័យដ្ឋានសំខាន់ៗ ដែរ។ នៅទីនោះអ្នកអាចរកឃើញ អ្នកទទួលខុសត្រូវវគ្គសិក្សា ដែលនៅជិតកន្លែងអ្នករស់នៅ បាន។ ពត៌មាន ដូចជាអំពីអាស័យដ្ឋាន ឬក៏អំពីលេខទូរស័ព្ទជាដើម មានចុះនៅលើផែនទីមួយ។ 

Der Ablauf eines Integrationskurses ist auf einem Whiteboard schematisch dargestellt. © Goethe-Institut

ការកំណត់កម្រិតចំណេះ ម៉ោងរៀន ការប្រឡង 

បន្ទាប់ពីពេលចុះឈ្មោះហើយ អ្នកត្រូវធ្វើតេស្តកំណត់កម្រិតចំណេះមួយនៅកន្លែងអ្នកទទួលបន្ទុកវគ្គសិក្សានោះ។ តាមរយៈនេះគេអាចរកវគ្គសិក្សាស្របតាមកម្រិតអ្នកបាន។ ថ្លៃរៀនគេគិតពីអ្នក ២.២០
អឺរ៉ូក្នុងមួយ ម៉ោង។ បើអ្នកមានប្រាក់តិចពេក អ្នកពុំចាំបាច់បង់ថ្លៃទេ ហើយ/ឬក៏អ្នកបានទទួលការឧបត្ថម្ភថ្លៃធ្វើដំណើរទៀតផង។ នៅក្នុងវគ្គសិក្សាសមាហរ័ណកម្មមានវគ្គរៀនភាសាផង និងវគ្គណែនាំអោយដឹង (Orientierungskurs )ផង។ 

វគ្គសិក្សាភាសាធម្មតាមានចំនួន ៧០០ ម៉ោងរៀន។ នៅក្នុងវគ្គនេះគេរៀនភាសាប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃដូចជារឿង ទិញឥវ៉ាន់ លំនៅ កូន ប្រព័ន្ធផ្សព្វផ្សាយ ពេលសម្រាក សាលា និងការងារ ឬក៏ទៅពេទ្យ។ 

ជាទីបញ្ចប់ អ្នកត្រូវធ្វើការប្រឡងបញ្ចប់ (“តេស្តភាសាអាល្លឺម៉ង់សម្រាប់ជនអន្តោប្រវេសន៍”)។ បន្ទាប់ពីការប្រឡងនោះមក អ្នកនឹងបានទទួល “វិញ្ញាបនបត្រ វគ្គសិក្សាសមាហរ័ណកម្ម”។ ពេលនោះគឺអ្នកនិយាយភាសា អាល្លឺម៉ង់បានដល់កម្រិត A2 ឬក៏ B1 ។ និយោជកជាច្រើនចង់ឃើញវិញ្ញាបនបត្រនេះ។ សូម្បីតែនៅមន្ទីរ ដូចជាមន្ទីរជនបរទេសជាដើម ក៏ជួនកាលអ្នកត្រូវការវិញ្ញាបនបត្រនេះដែរ។ បើអ្នកចង់សុំចូលសញ្ជាតិ បានន័យថា អ្នកចង់បានសញ្ជាតិអាល្លឺម៉ង់ “វិញ្ញាបនបត្រ វគ្គសិក្សាសមាហរ័ណកម្ម” នេះក៏មានប្រយោជន៍សម្រាប់អ្នកដែរ។ 

តើអ្នកប្រឡងធ្លាក់ការប្រឡងបញ្ចប់ ឬ? ក្នុងករណីនេះគេផ្តល់ម៉ោងរៀនអោយអ្នក ៣០០ ម៉ោងទៀត។ ហើយអ្នកក៏អាចប្រឡងម្តងទៀតបានដែរ។

Ein Kursteilnehmer ist im Klassenzimmer zu sehen. © Goethe-Institut

វគ្គសិក្សាពិសេស 

គេមានវគ្គសិក្សាសមាហរណកម្មពិសេសសម្រាប់យុវជនមានអាយុរហូតដល់ ២៧ ឆ្នាំ ដែលគេហោថា វគ្គ សមាហរណកម្មយុវជន។ វគ្គនេះជួយដល់អ្នក បើអ្នកចង់ចូលរួមក្នុងការបណ្តុះបណ្តាលណាមួយ។ ពត៌មានអំពីរឿងនេះមាននៅ មន្ទីរសហព័ន្ធផ្នែកអន្តោប្រវេសន៍ និងជនភៀសខ្លួន។ 

នៅតាមក្រុងខ្លះក៏មានវគ្គសិក្សាពិសេសផ្សេងៗទៀតដែរ ដូចជាវគ្គសិក្សាសម្រាប់តែស្រ្តី វគ្គអក្ខរកម្ម ឬក៏វគ្គសិក្សាដោយមានអ្នកជួយមើលកូនអោយ។ សូមអ្នកសួររឿងនេះនៅសាលាភាសា។
 

សំណួរគេចោទសួរជាញឹកញាប់

Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.

Contact form