Wohnen Foto: © colourbox.de
For migrants with a visa

ការរកទីលំនៅ

តើអ្នករកផ្ទះឬ? កាសែតជាច្រើនមានទំព័រផ្សាយដំណឹងអំពីផ្ទះជួល ដែលច្រើនមាននៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍។ គេក៏អាចឃើញមានការផ្សាយដំណឹងអំពីផ្ទះជួលនៅតាមគេហទំព័ររបស់កាសែតដែរ។ នៅក្នុងអ៊ីនធើណេតក៏មានគេហទំព័រដោយឡែក ដែលផ្សាយរឿងអាជីវកម្មអចលនវត្ថុដែរ។ មន្ទីរលំនៅ (Wohnungsamt) របស់ក្រុងអ្នក ឬក៏របស់ឃុំអ្នកក៏ច្រើនផ្តល់ការឧបត្ថម្ភដល់ការរកទីលំនៅដែរ។ នៅតំបន់ខ្លះគេងាយរកផ្ទះបាន។ តែនៅកន្លែងខ្លះទៀតគេលំបាករកផ្ទះណាស់។ នៅក្នុងករណីដូច្នេះគឺ អ្នកគួកជេអចលនវត្ថុ (Immobilienmakler) អាចជួយអ្នកនៅក្នុងការរកផ្ទះបាន។ បើគេរកផ្ទះបានអោយអ្នកគឺ អ្នកត្រូវបង់ប្រាក់អោយគេ។ តាមធម្មតា កម្រៃជើងសារអ្នកគួកជេអចលនវត្ថុមានចំនួនស្មើនឹងថ្លៃឈ្នួលផ្ទះពី២ ទៅ ៣ខែ។

ថ្លៃឈ្នួលផ្ទះ និងប្រាក់តម្កល់

នៅក្នុងការផ្សាយដំណឹងអំពីផ្ទះជួលគេច្រើនប្រាប់ពីថ្លៃឈ្នួលផ្ទះនោះហើយ។ ក៏ប៉ុន្តែភាគច្រើនគឺគេប្រាប់តែអំពីថ្លៃឈ្នួលផ្ទះសុទ្ធ(Kaltmiete)តែប៉ុណ្ណោះ។ អ្នកនៅត្រូវបង់ចំណាយបន្ទាប់បន្សំ (Nebenkosten)បន្ថែមពីលើនេះទៀត។ ជាឧទាហរណ៍គឺ អ្នកនៅត្រូវបង់ថ្លៃទឹក ថ្លៃសម្អាតជណ្តីរ និងថ្លៃចាក់សំរាមទៀត។ ថ្លៃកំដៅផ្ទះ និងថ្លៃភ្លើងក៏គេអាចគិតបញ្ចូលជាចំណែកមួយរបស់ចំណាយបន្ទាប់បន្សំបានដែរ ប៉ុន្តែរឿងនេះវាខុសៗពីគ្នា។ អ្នកត្រូវសួរអ្នកជួលផ្ទះអោយអ្នក ដើម្បីអោយដឹងថា អ្វីជាចំណែករបស់ចំណាយបន្ទាប់បន្សំ ហើយអ្វី ដែលអ្នកត្រូវបង់ផ្សេងដោយឡែកទៀតនោះ។ 

ថ្លៃឈ្នួលផ្ទះសុទ្ធ បូកនឹងចំណាយបន្ទាប់បន្សំទៅជាថ្លៃឈ្នួលផ្ទះសរុប (Warmmiete)។ អ្នកត្រូវបង់ថ្លៃឈ្នួលផ្ទះសរុបទាំងអស់ជារៀងរាល់ខែទៅអោយអ្នកជួលផ្ទះអោយអ្នក។ 
តាមធម្មតាផ្ទះជួលពុំមានគ្រឿងសង្ហារឹមស្រាប់ទេ។ អ្នកត្រូវបង់ប្រាក់មួយចំនួនសម្រាប់របស់របរ ដែលអ្នកជួលមុនបន្សល់ទុកនៅក្នុងផ្ទះនោះ ដូចជាទូទឹកកកជាដើម។ ប្រាក់នេះគេហៅថា ថ្លៃទទួលរបស់ផ្ទេរ (Ablöse)។ 

ក្នុងករណីជាច្រើនអ្នកជួលផ្ទះអោយទារអោយអ្នកជួលផ្ទះពីគេដាក់ប្រាក់តម្កល់ (Kaution)មួយចំនួន។ ប្រាក់នេះអាចមានចំនួនយ៉ាងច្រើនស្មើនឹងថ្លៃឈ្នួលផ្ទះសុទ្ធ ៣ខែ។ នៅពេលចាកចេញពីផ្ទះនោះទៅអ្នកជួលបានប្រាក់តម្កល់នេះវិញ។ បើគេចង់ដឹងថា តើថ្លៃឈ្នួលផ្ទះខ្ពស់ពេក ឬក៏យ៉ាងណានោះ គេអាចមើលសន្ទស្សន៍ថ្លៃឈ្នួលផ្ទះ (Mietspiegel) បាន។ នៅទីនោះគេអាចមើលឃើញថា តើថ្លៃឈ្នួលផ្ទះជាមធ្យមមានចំនួនប៉ុន្មានសម្រាប់ក្រុងនិមួយៗ។ បើរកមើលនៅក្នុងអ៊ីនធើណេត អ្នកត្រូវសរសេរដាក់ថា „Mietspiegel“ និងដាក់ឈ្មោះក្រុងអ្នកផង។ 

នៅដើមឆ្នាំគេពុំទាន់ដឹងនៅឡើយទេថា តើគេនឹងប្រើប្រាស់ទឹក ភ្លើង ឬឧស្ម័នអស់ប៉ុន្មាននោះ។ ដូច្នេះហើយបានជាគេត្រូវបង់ថ្លៃនេះជាបុរេប្រទានជារៀងរាល់ខែ។ នៅពេលចុងឆ្នាំគេបានទទួលប្រាក់បង់លើសមកវិញ ឬមួយក៏គេត្រូវបង់បន្ថែមទៀត។ 

កិច្ចសន្យាជួល

ពត៌មានទាំងអស់អំពីថ្លៃឈ្នួលផ្ទះ និងប្រាក់តម្កល់មាននៅក្នុងកិច្ចសន្យា។ នៅក្នុងនោះក៏មានការកំណត់ដែរថា តើអ្នកត្រូវជួសជុលផ្ទះអោយល្អឡើងវិញឬទេ។ ក្រៅពីនេះវាក៏មានពត៌មានអំពីថិរវេលាបញ្ចប់កិច្ចសន្យាដែរ។ ក្នុងករណីជាច្រើនគឺ អ្នកត្រូវចុះហត្ថលេខាលើពិធីសារផ្ទេរ (Übergabeprotokoll)នៅពេល ដែលអ្នកចូលទៅនៅក្នុងផ្ទះនោះ។ នៅក្នុងពិធីសារផ្ទេរគេមានចុះសេចក្តីផ្សេងៗដូចជាថា តើនៅក្នុងផ្ទះនោះមានរបស់របរអ្វីខ្លះ។ ពេលនោះគឺអ្នក និងអ្នកជួលផ្ទះអោយនោះដឹងហើយថា អ្វីដែលត្រូវតែនៅជាប់នៅក្នុងផ្ទះនោះនៅពេល ដែលអ្នកចាកចេញពីផ្ទះនោះទៅ។ អ្នកត្រូវអានកិច្ចសន្យាជួលផ្ទះ និងពិធីសារផ្ទេរអោយបានច្បាស់ មុននឹងចុះហត្ថលេខាលើនោះ។

បទបញ្ជាក្នុងផ្ទះ

អ្នកមិនចង់មានទំនាស់ជាមួយអ្នកជិតខាងទេឬ? បើសិនជាដូច្នេះគឺ អ្នកត្រូវគោរពបទបញ្ញត្តិមួយចំនួន។ តាមធម្មតាគេត្រូវរក្សាភាពស្ងៀមស្ងាត់ពីម៉ោង ១០យប់ រហូតដល់ម៉ោង ៧ព្រឹក។ នៅពេលម៉ោងនោះអ្នកមិនត្រូវធ្វើអ្វីអោយមានសម្លេងឮខ្លាំងពេកនោះទេ។ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជាថ្ងៃ ដែលគេត្រូវរក្សាភាពស្ងៀមស្ងាត់ពេញមួយថ្ងៃៗតែម្តង។

នៅប្រទេសអាល្លឺម៉ង់មានធុងសំរាមផ្សេងៗសម្រាប់ក្រដាស និងកាតុង សម្រាប់កាកសំណល់ផ្លែឈើ និងបន្លែ និងសម្រាប់សំរាមដ៏ទៃទៀត។ កញ្ចក់ កំប៉ុង ឬគ្រឿងប្រដាប់ប្រើអគ្គិសនីគេត្រូវយកទៅដាក់នៅកន្លែងប្រមូលផ្តុំ ឬក៏កុងតឺន័រពិសេស។ បទបញ្ញត្តិផ្សេងៗទៀតមានចែងនៅក្នុងបទបញ្ជាក្នុងផ្ទះ ដូចជារឿងថា តើអ្នកអាចចិញ្ចឹមឆ្កែ ឬឆ្មានៅក្នុងផ្ទះបានឬទេ? ឬក៏ថា តើអ្នកត្រូវសម្អាតច្រកក្នុងគេហដ្ឋាន និងផ្លូវដើរនៅមុខផ្ទះឬទេ?

 
For asylum seekers

Have you come to Germany to claim asylum? Once you have made it clear that you want to submit an asylum application, you will, initially, be accommodated in a nearby initial reception centre. It may happen, however, that you are then assigned to a different federal state where you will be accommodated anew in an initial reception centre. On the one hand, this depends on your country of origin and, on the other, on the number of people that have already been allocated to this initial reception centre.

Most of the time, initial reception centres are former schools, sports halls or other vacant buildings. They have many beds in large rooms, a canteen and a doctor. The premises are often fenced in and are policed by private security firms. You will be provided with clothing, sanitary products and three meals a day. You will be registered at the initial reception centre. This means that your personal data will be captured and you will be issued with a residence entitlement card. However, this is not yet your asylum application.

In the beginning, you will not be able to choose where in Germany you will be staying. During the first three months of your stay in Germany, you are not permitted to leave the area or the federal state you have been assigned to. Only once these three months have passed, will you be allowed to visit other federal states as well.

You will remain in the initial reception centre for up to six months. Within these six months, you will be transferred to a municipality within this federal state. This means that you will relocate to a different accommodation. Sometimes you may be able to move into a flat, but sometimes you may move into a group residence. There, residents must share a room. You will be living in this follow-up accommodation until your asylum application has been decided upon. It is particularly important that you inform the Federal Office for Migration and Refugees of your new address each time you relocate, so that important mail reaches you.

You come from a so-called safe country of origin? In this case you must remain in your initial reception centre until your asylum application has been decided upon. You may not leave the assigned area or the federal state.

When your asylum process has been completed and approved and you are given a residence permit, you are free to decide where in Germany you would like to stay. However, you are only permitted to leave the federal state if you are not receiving any state benefits, also referred to as social security benefits. This may, however, take a year or longer. You may search for a flat yourself and file an application. Or you can ask for help with your search. In this case, the local municipality will find a flat for you. You can get more information from the Office for Migration and from refugee initiatives.

Do you have a certificate of Duldung, a temporary stay of deportation? Then you will, in most cases, not be allowed to relocate within Germany.

 

សំណួរគេចោទសួរជាញឹកញាប់

ខ្ញុំមានការលំបាកនៅក្នុងការរកផ្ទះ។ តើខ្ញុំអាចទៅរកជំនួយឯណាបាន?

ផ្ទះនៅតំបន់នេះថ្លៃណាស់ ខ្ញុំគ្មានលុយបង់ទេ។ តើខ្ញុំអាចទៅរកជំនួយឯណាបាន?

ខ្ញុំរកបានផ្ទះមួយ។ ក៏ប៉ុន្តែខ្ញុំនៅមិនច្បាស់ក្នុងចិត្តថា តើកិច្ចសន្យាជួលផ្ទះនេះវាត្រឹមត្រូវឬទេ។ តើខ្ញុំអាចទៅរកជំនួយឯណាបាននៅក្នុងរឿងនេះ?

ឥឡូវខ្ញុំចូលមកនៅផ្ទះថ្មីនេះហើយ។ តើខ្ញុំនៅត្រូវគិតមើលពីរឿងអ្វីទៀត?