Frühe Förderung Foto: © colourbox.de

ក្មេងតូចដល់ត្រឹមអាយុ៣ឆ្នាំ

តើអ្នក និងសហព័ទ្ធអ្នកសុទ្ធតែធ្វើការដូចគ្នា ហើយអ្នកមានកូនតូចមួយ (អាយុទើបនឹងបានពីរបីខែ រហូតដល់អាយុបីឆ្នាំ)ផងឬ? នៅក្នុងករណីនេះអ្នកអាចយកកូនទៅដាក់នៅកន្លែងមើលកុមារតូចបាន។ ជួនកាលនៅកន្លែងមើលកុមារតូចគេពុំមានកន្លែងច្រើនទេសម្រាប់ទទួលមើលក្មេង។ ដូច្នេះហើយបានជា គេត្រូវទៅចុះឈ្មោះរកកន្លែងដាក់កូននោះអោយបានទាន់ពេលវេលាជាមុន។ ចាប់ពីអាយុបីឆ្នាំទៅកុមារតូចៗអាចចូល មត្តេយ្យសាលាបានហើយ។ នៅទីនោះក្មេងៗអាចលេង ច្រៀង គូរូប​ និងធ្វើវត្ថុផ្សេងៗដោយដៃបាន។ នៅ មត្តេយ្យសាលាជាច្រើន អ្នកអប់រំក្មេងគេនាំកុមារទៅដើរលេងនៅទីមានរុក្ខជាតិនៅខាងក្រៅនារដូវក្តៅ។ គេក៏ឧស្សាហ៍ធ្វើការឧបត្ថម្ភចំណេះភាសានៅមត្តេយ្យសាលាដែរដូចជា គេលេងល្បែងភាសាជាមួយក្មេងតូចៗ និងនិយាយរឿងអោយក្មេងៗស្តាប់ជាដើម។

មត្តេយ្យសាលា និងកន្លែងមើលកុមារប្រចាំថ្ងៃ

មត្តេយ្យសាលាមានសារៈសំខាន់ណាស់សម្រាប់កុមារគឺ វាជាកន្លែងរៀបចំខ្លួនកុមារ ដើម្បីនឹងចូលសាលា។ កុមារចាប់ពីអាយុបីឆ្នាំទៅត្រូវមានកន្លែងសម្រាប់ខ្លួនមួយនៅមត្តេយ្យសាលា។ នៅតាមស្រុកតូចៗក៏មាន មត្តេយ្យសាលាដែរ។ អ្នកត្រូវទៅចុះឈ្មោះរកកន្លែងដាក់កូនអ្នកនៅមត្តេយ្យសាលាអោយបានទាន់ពេល វេលា។ នៅទីនោះគេក៏មិនសូវមានកន្លែងសម្រាប់ទទួលក្មេងច្រើនដែរ។ តាមរយៈមត្តេយ្យសាលាកូនរបស់អ្នកមានទំនាក់ទំនងជាមួយនឹងវប្បធម៌ថ្មី និងអាចស្គាល់ប្រទេសថ្មីនេះបាន។ 

មត្តេយ្យសាលាខ្លះបើកទ្វារដល់ត្រឹមថ្ងៃត្រង់តែប៉ុណ្ណោះ (ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២​ថ្ងៃ ឬ ម៉ោង១ថ្ងៃ )។ មត្តេយ្យសាលា ដទៃទៀតបើកទ្វារមួយថ្ងៃ (ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៤ ឬ ម៉ោង ៥ល្ងាច)។ មត្តេយ្យសាលា បែបនេះគេហៅថា កន្លែងមើលកុមារប្រចាំថ្ងៃ (Kindertagestätte) ក៏បានដែរ។ នៅទីនោះគេមានអាហារថ្ងៃត្រង់អោយកូនរបស់អ្នកបរិភោគ។

តាមធម្មតាគេត្រូវបង់ប្រាក់បន្តិចសម្រាប់កន្លែងកូននៅកន្លែងមើលកុមារតូច ឬក៏នៅមត្តេយ្យសាលា/ កន្លែងមើលកុមារប្រចាំថ្ងៃ។ ថ្លៃត្រូវបង់នោះវាខុសៗគ្នាពីរដ្ឋសហព័ន្ធមួយទៅរដ្ឋសហព័ន្ធមួយទៀត ហើយម្នាក់ៗពុំមែនត្រូវបង់ថ្លៃវិភាគាទានដូចៗគ្នានោះទេ។ រឿងនេះវាទាក់ទងទៅនឹងកត្តាជាច្រើនដូចជារឿងថា តើអ្នកបានប្រាក់ខែប៉ុន្មាន? កូនអ្នកអាយុប៉ុន្មានហើយ? តើកូននោះនៅមត្តេយ្យសាលាប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? ហើយវាមាន កន្លែងមើលកុមារតូច ឬក៏មត្តេយ្យសាលារបស់រដ្ឋ ឬរបស់ឯកជន។ កន្លែងមើលកុមារតូច ឬក៏មត្តេយ្យសាលារបស់ឯកជនថ្លៃជាងរបស់រដ្ឋ។ មត្តេយ្យសាលាឯកជនខ្លះគេរៀបចំជាលក្ខណៈពីរជនជាតិ។ នៅទីនោះគេនិយាយពីរភាសា ដូចជាភាសាអេស្ប៉ាញ និងភាសាអាល្ល៉ម៉ង់ជាដើម។

នៅតាមមត្តេយ្យសាលា/ កន្លែងមើលកុមារប្រចាំថ្ងៃជាច្រើនគេអោយក្មេងទាំងអស់ធ្វើតេស្តភាសានៅមុនពេលចូលសាលា។ ជួនកាលភាសាអាល្លឺម៉ង់ក៏លំបាកដែរសម្រាប់កូនអាល្លឺម៉ង់។ ក្មេង ដែលធ្វើតេស្តនេះមិនជាប់ទេ អាចនៅមត្តេយ្យសាលាបានមួយឆ្នាំទៀត ឬក៏អាចទទួលការឧបត្ថម្ភចំណេះភាសា។

សំណួរគេចោទសួរជាញឹកញាប់

តើខ្ញុំត្រូវទៅចុះឈ្មោះកូននៅមត្តេយ្យសាលា ឬនៅកន្លែងមើលកុមារប្រចាំថ្ងៃនៅពេលណា?

ត្រូវតែទៅអោយបានមុនបន្តិច។ នៅតាមក្រុងខ្លះវាពុំសូវមានកន្លែងគ្រប់គ្រាន់នោះទេ។ ដូច្នេះគេត្រូវតែគិតគូរអំពីរឿងចុះឈ្មោះកូន បន្ទាប់ពីពេលឆ្លងទន្លេបានបន្តិចមក។

កូនខ្ញុំទើបនឹងមានអាយុ២ឆ្នាំ។ តើខ្ញុំអាចយកកូននេះទៅដាក់មត្តេយ្យសាលាបានឬទេ?

កូនខ្ញុំមិនចេះភាសាអាល្លឺម៉ង់ទេ។ តើខ្ញុំអាចយកកូននោះទៅដាក់នៅមត្តេយ្យសាលាបានឬទេ?

តើកូនខ្ញុំអាចលេងកីឡានៅមត្តេយ្យសាលាបានដែរឬទេ?

តើគេមានអ្នកអប់រំក្មេងប៉ុន្មានអ្នក?

តើកូនខ្ញុំបានអ្វីបរិភោគដែរនៅទីនោះ?