Ein Bräutigam steckt seiner Braut den Ehering an den Finger. © Goethe-Institut

ឯកសារ

នៅប្រទេសជាច្រើនគេរៀបអាពាហ៍ពិពាហ៍នៅមន្ទីរអត្រានុកូលដ្ឋាន។ នេះជាអាពាហ៍ពិពាហ៍តាមផ្លូវការ។​ នៅប្រទេសអាល្លឺម៉ង់ក៏គេធ្វើដូច្នេះដែរ។ គេក៏អាចរៀបការនៅវិហារបានដែរ។ តែមង្គលការនៅវិហារត្រូវធ្វើក្រោយពេលដែលការភ្ជាប់សមគ្គសង្វាសនៅមន្ទីរអត្រានុកូលដ្ឋានធ្វើរួចហើយ។ 

តើអ្នកចង់រៀបការនៅប្រទេសអាល្លឺម៉ង់ឬ? បើចង់ធ្វើដូច្នេះ អ្នកត្រូវទៅចុះឈ្មោះសុំរៀបការនៅមន្ទីរអត្រានុកូលដ្ឋានក្នុងតំបន់អ្នករស់នៅ។សម្រាប់ការចុះឈ្មោះនេះអ្នកត្រូវមានឯកសារមួយចំនួនដូចជា សេចក្តីបញ្ជាក់ការចុះបញ្ជី (Meldebescheinigung) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនអ្នក និងសំបុត្រកំណើតអ្នក។ តើអ្នក និងសហព័ទ្ធអ្នកមានកូនរួមគ្នាឬ? នៅក្នុងករណីនេះអ្នកក៏ត្រូវយកឯកសារកូនមកដែរ។ អ្នកត្រូវអោយគេបកប្រែឯកសារនោះជាភាសាអាល្លឺម៉ង់ ហើយអោយសារការីចុះហត្ថលេខាបញ្ជាក់ថា ឯកសារបកប្រែនោះត្រឹមត្រូវមែន។ គាត់ត្រូវបញ្ជាក់ភាពពិតឯកសារនៃការបកប្រែនោះ។ 

បើអ្នករៀបអាពាហ៍ពិពាហ៍ហើយ អ្នកនឹងបានឯកសារថ្មីមួយពីមន្ទីរអត្រានុកូលដ្ឋានគឺ សំបុត្រអាពាហ៍ពិពាហ៍ ឬលិខិតភ្ជាប់សមគ្គសង្វាស។ បើសិនជាអ្នកចង់បាន គេអាចផ្តល់អោយអ្នកបាននូវសៀវភៅគ្រួសារមួយ ដែលមានពត៌មានអំពីគ្រួសារអ្នក។

តើអ្នកបានរៀបអាពាហ៍ពិពាហ៍នៅប្រទេសអ្នករួចហើយឬ? បើបានធ្វើដូច្នេះមែន អ្នកមុខជាបានទទួលឯកសារមួយជាមិនខាន។ ឯកសារនេះគឺ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏លិខិតភ្ជាប់សមគ្គសង្វាស។ អ្នកអាចយកលិខិទាំងនេះទៅអោយមន្ទីរអត្រានុកូលដ្ឋានអ្នកធ្វើការទទួលស្គាល់បាន។ 

ពិធីមង្គលការ

មនុស្សភាគច្រើនចូលចិត្តធ្វើពិធីមង្គលការធំ។ កូនក្រមុំច្រើនស្លៀកពាក់សម្លៀកបំពាក់ការពណ៌ស។ គូស្រករជាច្រើនគេទិញចិញ្ចៀនសម្រាប់ពេលអាពាហ៍ពិពាហ៍។ នៅពេលរៀបអាពាហ៍ពិពាហ៍នោះកូនកម្លោះទទួលចិញ្ចៀនមួយពីកូនក្រមុំ ហើយកូនក្រមុំទទួលចិញ្ចៀនមួយពីកូនកម្លោះវិញ។ 

ពត៌មានបន្ថែមអំពី “ការភ្ជាប់សមគ្គសង្វាសជាអន្តរជាតិ” មាននៅគេហទំព័ររបស់ក្រសួងការបរទេស (Internetseiten des Auswärtigen Amts)។ ពត៌មានអំពី “ការទៅនៅជុំសហព័ទ្ធ” គឺពត៌មានស្តីពីករណីដែលសហព័ទ្ធអ្នកមកនៅប្រទេសអាល្លឺម៉ង់ជាមួយអ្នកនោះ មាននៅគេហទំព័រ “សូមស្វាគមន៍នៅប្រទេសអាល្លឺម៉ង់” („Willkommen in Deutschland“) របស់មន្ទីរផ្នែកអន្តោប្រវេសន៍ និងជនភៀសខ្លួន (BAMF)។

Video International Sign

សំណួរគេចោទសួរជាញឹកញាប់

Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.

Contact form