Jemand arbeitet an einer Werkbank. Man sieht ein Lineal, einen Messschieber und Klebeband. © Goethe-Institut

សញ្ញាបត្រ និងវិញ្ញាបនបត្រ

តាមធម្មតា នៅប្រទេសអាល្លឺម៉ង់ គេច្រើនរកការងារប្រសើរបាន បើគេបានបញ្ចប់ការសិក្សា ឬក៏ការបណ្តុះ បណ្ណាលវិជ្ជាជីវៈមួយ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវធ្វើអោយហើយគឺ ត្រូវអោយចប់សព្វគ្រប់។ ហើយគេត្រូវមានសញ្ញាបត្រ។ តើអ្នកមានសញ្ញាបត្រ មកពីប្រទេសអ្នកឬ? អ្នកត្រូវយកសញ្ញាបត្រនេះទៅអោយគេបកប្រែ និងធ្វើការបញ្ជាក់ភាពពិតឯកសារ។

In einer Küche eines Restaurants arbeiten verschiedene Menschen. © Goethe-Institut

ដំណើរការនៃការបណ្តុះបណ្តាលជិជ្ជាជីវៈ

ដើម្បីនឹអាចចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈបាន យ៉ាងហោចណាស់ក៏គេត្រូវមានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ចប់ថ្នាក់ទី៩)ដែរ។ បើគ្មានសញ្ញាបត្របញ្ចប់សាលាទេ គេពិបាកនឹងរកកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈបានណាស់។ នៅប្រទេសអាល្លឺម៉ង់គេរៀបចំប្រព័ន្ធទ្វេភាគ (duales System)សម្រាប់មុខរបរត្រូវរៀននានា។ គេរៀនមុខរបរនោះដោយផ្ទាល់នៅក្នុងក្រុមហ៊ុនមួយ ហើយគេទៅរៀននៅសាលាវិជ្ជាជីវៈ (Berufsschule) ទៀត។ នៅទីនេះគេរៀនមូលដ្ឋានទ្រឹស្តីសម្រាប់មុខរបរនោះ។ គេក៏ត្រូវរៀនមុខវិជ្ជាទូទៅខ្លះដែរ ដូចជាភាសាអាល្លឺម៉ង់ នយោបាយ ឬក៏កីឡា។ នៅតាមក្រុមហ៊ុនគេត្រូវចូលរួមក្នុងការបណ្តុះបណ្តាល តាមលក្ខណៈអនុវត្ត។ ក្នុងមួយអាទិត្យគេធ្វើការពី ៣ ទៅ ៤ថ្ងៃនៅក្នុងក្រុមហ៊ុនមួយ ហើយត្រូវទៅរៀនពី ៨ ទៅ១២ម៉ោង នៅសាលាវិជ្ជាជីវៈ។ គេអាចរៀនវិជ្ជាជីវៈនៅតាមក្រុមហ៊ុនជាច្រើន និងស្ទើរតែនៅគ្រប់វិស័យ បាន។ នៅពេលរកកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈគេត្រូវធ្វើសកម្មភាពដូចជាគេរកកន្លែងធ្វើការដូច្នោះដែរ។ គេក៏ត្រូវសរសេរពាក្យសុំរកកន្លែងរៀនមួយដែរ (សូមអាន “ការរកការងារធ្វើ”)។ ពេលចូលរួមក្នុងការបណ្តុះ បណ្តាលវិជ្ជាជីវៈនៅក្នុងក្រុមហ៊ុនមួយគេបានប្រាក់បន្តិចដែរ។


ថេរវេលានៃការបណ្តុះបណ្តាល

ភាគច្រើន ការបណ្តុះបណ្តាលវិជ្ជាជីវៈមានរយៈពេលពី ២ ទៅ ៣ឆ្នាំ។ ក៏ប៉ុន្តែវាក៏មានការបណ្តុះបណ្តាល ដែលមានរយៈពេលខ្លីដែរ ដូចជានៅក្នុងវិស័យលក់ វិស័យថែទាំមនុស្សចាស់ ឬក៏វិស័យគ្រឿងសំអាងជា ដើម។ អ្នកត្រូវទៅសួររឿងនេះនៅទីភ្នាក់ងារការងារនៅក្រុងអ្នក។

Auf dem Bild ist eine Bibliothek mit Tischen, an denen man sitzen und arbeiten kann, zu sehen. © Goethe-Institut

ការសិក្សា

បើអ្នកមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហើយ អ្នកអាចចូលសិក្សានៅសាកលវិទ្យាល័យ (Universität - Uni) មួយបាន។ បើអ្នកមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបច្ចេកទេសហើយ អ្នកអាចទៅរៀននៅមហាវិទ្យាល័យបច្ចេកទេសអនុវត្តបាន(Fachhochschule - FH)។ ការសិក្សានៅមហាវិទ្យាល័យបច្ចេកទេសអនុវត្តច្រើនមានលក្ខណៈអនុវត្តច្រើនជាងនៅសាកលវិទ្យាល័យ។ នៅមហាវិទ្យាល័យអាល្លឺម៉ង់ (Uni និង FH) និស្សិតត្រូវចេះភាសាអាល្លឺម៉ង់ច្បាស់។ បើភាសាអាល្លឺម៉ង់ពុំមែនជាភាសាដើមរបស់អ្នកទេ អ្នកត្រូវការលិខិតបញ្ជាក់អំពីចំណេះភាសាអាល្លឺម៉ង់របស់អ្នក។ ភាគច្រើនគេត្រូវការការប្រឡងភាសាអាល្លឺម៉ង់សម្រាប់ចូលសិក្សានៅមហាវិទ្យាល័យ (Deutsche Sprachprüfung für den Hochschulzugang (DSH)) ឬក៏ TestDaF ។ 

នៅតាមរដ្ឋសហព័ន្ធខ្លះគេត្រូវបង់ថ្លៃការសិក្សាមួយចំនួន នៅរដ្ឋសហព័ន្ធខ្លះទៀតគេពុំចាំបាច់បង់ទេ។ ពត៌មានស្តីពីរឿងនេះមាននៅគេហទំព័រ studieren.de ។ ថ្លៃការសិក្សាវាខុសៗពីគ្នា។ ដើម្បីរៀនបញ្ចប់កម្រិតបរិញ្ញា បត្រ (Bachelor) គេត្រូវការពេលពី ៦ ទៅ ៨ ឆមាស។ ហើយក្រោយពីនោះមក គេត្រូវការពី ២ ទៅ ៤ ឆមាសទៀតដើម្បីយកកម្រិតអនុបណ្ឌិត (Master) បាន។ 
មជ្ឈមណ្ឌលពត៌មានមុខរបរ (BIZ) មាននៅគ្រប់ទីក្រុងទាំងអស់។ អ្នកក៏អាចរកមជ្ឈមណ្ឌលពត៌មានមុខរបរនេះតាមរយៈទីភ្នាក់ងារការងារនៅក្រុងរបស់អ្នកបានដែរ។ សហការីមជ្ឈមណ្ឌលនោះផ្តល់ការពិគ្រោះដល់អ្នកអំពីរឿងផ្សេងៗដូចជា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការសិក្សា និងវគ្គបណ្តុះបណ្តាលបន្ត ។

Video International Sign

សំណួរគេចោទសួរជាញឹកញាប់

Further questions? Write us via the contact form. We will forward your questions anonymously to the advisors of the youth migration services.

Contact form