Ein junger Mann lehnt an einer Straßenlaterne und schaut auf sein Smartphone. © Goethe-Institut

Logo jmd4you © JMD
JMD4you - សម្រាប់លោកបុគ្គលគ្រប់រូបដែលមានអាយុត្រឹម២៧ឆ្នាំ

ប្រឹក្សាយោបល់តាមពីចម្ងាយអនឡាញ ជាការផ្តល់ជូនពី សេវាកម្មសម្រាប់យុវជនចំណាកស្រុក (JMD4)

អ្នកអាចទាក់ទងទីប្រឹក្សាតាមអ៊ីនធឺណិត និងសួរសំណួររបស់អ្នក។ ក្រុមអ្នកប្រឹក្សាបាននិងកំពុងធ្វើការប្រឹក្សាដល់ជនចំណាកស្រុកអស់ជាច្រើនឆ្នាំមកហើយ។ ពួកគេឆ្លើយសំណួរទាំងអស់អំពីជីវិត ឬបញ្ហានៅក្នុងប្រទេសអាល្លឺម៉ង់។ ឧទាហរណ៍៖ តើខ្ញុំអាចទទួលបានប័ណ្ណបើកបរនៅឯណា?តើខ្ញុំអាចធ្វើការងារអ្វីខ្លះនៅប្រទេសអាល្លឺម៉ង់? ខ្ញុំត្រូវការមេធាវី - តើខ្ញុំត្រូវធ្វើអ្វី?...

ការពិគ្រោះយោបល់គឺមានសុវត្ថិភាព ឯកជនភាព មានច្រើនភាសា និងឥតគិតថ្លៃ។ គេហទំព័រប្រឹក្សាយោបល់លើអ៊ីនធឺណិតបច្ចុប្បន្នមានជាភាសាអាឡឺម៉ង់ អាល់បានី អារ៉ាប់ អង់គ្លេស រុស្ស៊ី និងទួរគី។.

www.jmd4you.de

Logo Mbeon © Mbeon

ប្រឹក្សាយោបល់តាមពីចម្ងាយអនឡាញក្នុងប្រទេសអាល្លឺម៉ង់

Mbeon – សម្រាប់លោកបុគ្គលគ្រប់រូបដែលមានអាយុត្រឹម២៨ឆ្នាំ

Mbeon ជាសេវាកម្មប្រឹក្សាអំពីការធ្វើចំណាកស្រុកតាមអ៊ីនធឺណិតទូទាំងប្រទេសសម្រាប់ជនអន្តោប្រវេសន៍ពេញ វ័យ ដោយជជែកតាមកម្មវិធីផ្ញើសារ។
នៅពេលដែលអ្នកបានមកដល់ប្រទេសអាឡឺម៉ង់ អ្នកអាចប្រើ MBE គ្រប់ពេលដោយប្រើកម្មវិធី mbeon ឥតគិតថ្លៃនៅលើស្មាតហ្វូនរបស់អ្នក។ អ្នកអាចទទួលបានការប្រឹក្សាសម្ងាត់តាមអ៊ីនធឺណិតជាជាងម្ភៃភាសាផ្សេងគ្នា ហើយសួរសំណួរបានគ្រប់ពេល។ ទីប្រឹក្សា mbeon ទាំងអស់ត្រូវបានបណ្តុះបណ្តាលអ្នកជំនាញប្រឹក្សា    យោបល់។
ដំបូងចូរជ្រើសរើសអ្នកប្រឹក្សា mbeon ដែលមានក្នុងតារាង។ ក្នុងពេលធ្វើការជ្រើសរើស អ្នកអាចជ្រើសតាមភាសា និងទីតាំង។ អ្នកនឹងទទួលបានចម្លើយចំពោះសំណួររបស់អ្នកនៅក្នុងការជជែកឯកជនក្នុងរយៈពេល 48 ម៉ោង។
ដូចគ្នានឹងការណែនាំនៅនឹងកន្លែងដែរ អ្នកនឹងត្រូវបានអមដំណើរដោយទីប្រឹក្សាដដែល តាមដែលអ្នកចង់បាន។ បើចាំបាច់ អ្នកក៏អាចរៀបចំការណាត់ជួបជាមួយទីប្រឹក្សារបស់អ្នកនៅមជ្ឈមណ្ឌលប្រឹក្សាយោបល់ផងដែរ។

សារ ឯកសារ និងកំណត់ចំណាំសំឡេងទាំងអស់ត្រូវបានផ្ញើតាមរយៈ mbeon ក្នុងលក្ខណៈទិន្នន័យដែលសុវត្ថិភាព ។ ទិន្នន័យត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេនៅក្នុងប្រទេសអាល្លឺម៉ង់។

www.mbeon.de